កម្មវិធីសប្បុរសធម៌មួយដើម្បីជួយសង្គមមានឈ្មោះថា «១ម៉ោងដើម្បីសង្គមជាតិ » ត្រូវបានបង្កើតឡើងដោយលោក ហ៊ុយ យ៉ាឡេង ឬហៅ កថាជ័យ ដែលអត្ថន័យកម្មវិធី និងគោលដៅកម្មវិធីផ្តោតទៅ២ចំណុចធំៗ ទី១គឺការចុះធ្វើកម្មវិធីសប្បុរសធម៌ និងជួយដល់សង្គមដោយផ្ទាល់ និងទី២គឺការផលិតរឿងអប់រំខ្លីពីសង្គម ជីវិត ច្បាប់ចរាចរណ៍ ជួយដល់សង្គមជាតិ។
ទោះបីជាជួបការលំបាក ក្នុងការរកដៃគូសហការការងារ និងខ្វះអ្នកឧបត្ថម្ភរហូតចេញលុយពីហោប៉ៅខ្លួនឯងយ៉ាងណាក៏ដោយ តែលោក កថាជ័យ បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំថា លោកនឹងនៅបន្តធ្វើការងារនេះរហូតដល់អស់លទ្ធភាព។
ការប្រឹងប្រែងតស៊ូ និងសកម្មភាពជួយសង្គមរបស់ក្រុមការងារ «១ម៉ោងដើម្បីសង្គមជាតិ » មិនខកបំណងឡើយ ដោយថ្មីៗនេះវីដេអូអប់រំខ្លី «រឿង វិប្បដិសារី នៃផ្សែងបារី » ត្រូវបានចាក់ផ្សាយនៅក្នុងកម្មវិធី «១ម៉ោងដើម្បីសង្គមជាតិ » ដែលសាច់រឿងនេះអប់រំស្តីពីវិបត្តិនៃការជក់បារី បានទទួលការឧបត្ថម្ភជាពិសេសពីបណ្តាក្រុមហ៊ុន និងហាងធំៗចំនួន៣ ដែលមានចិត្តចង់ចូលរួមក្នុងសង្គមគួរឱ្យស្ងើចសរសើរខ្លាំងមែនទែន។
ដោយភាពយន្តខ្លី រឿង « វិប្បដិសារី នៃផ្សែងបារី » ចូលរួមឧបត្ថម្ភដោយ ៖
-ក្រុមហ៊ុន អាហ្រ្គីប៊ី ៖ គឺជាអ្នកគ្រប់គ្រង ការសម្របសម្រួលបច្ចេកទេសកសិកម្មដែលយកចិត្តទុកដាក់ លើការជ្រើសរើសពូជស្រូវសុទ្ធល្អ សម្រាប់ជាជម្រើសដល់ប្រជាកសិករ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០៩៦ ៧៧ ០០ ១១១ ។
– ក្រុមហ៊ុនប៊ីរាយ Bee Rice ៖ អង្ករឃ្មុំ គឺជាអង្ករដែលផលិតចេញពីស្រែស្រូវរបស់កសិករខ្មែរយើងសុទ្ធសាធ និងមានការជឿជាក់ និងទុកចិត្តពីអតិថិជនគ្រប់ស្រទាប់តាំងពីមូលដ្ឋាន រហូតទីក្រុង និងទីប្រជុំជនជាប្រចាំថ្ងៃ។
-ហាងលក់ទូរស័ព្ទដៃទំនើប ដំរីមាស Domrey Meas៖ ទីតាំងស្ថិតនៅកែងភ្លើងស្តុប ធនាគារ កាណាឌីយ៉ា អូឡាំពិក សម្រាប់ពត៌មានបន្ថែម ទំនាក់ទំនង 016663676; 012313012; 097 9999090។
បន្ថែមពីនេះ លោក ហ៊ុយ យ៉ាឡេង ក៏អំពាវនាវដល់អ្នកដែលមានទេពកោសល្យ មានគំនិតថ្មីៗ ឬអ្នកដែលចង់ចូលរួមក្នុងសកម្មភាពជួយដល់កម្មវិធីអប់រំសង្គមនេះដោយផ្ទាល់ អាចទាក់ទងតាមរយៈឆាណែលតេឡេក្រាម ១ម៉ោងដើម្បីសង្គមជាតិ-1Hour For The Nation តាមរយៈលីងមួយនេះ https://t.me/NationKH ។ រីឯសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដែលចង់ចូលរួមជួយបរិច្ចាគនូវថវិកាដើម្បីគាំទ្រកម្មវិធីនេះអាចទាក់ទងទៅគណនីធនាគារលោក ហ៊ុយ យ៉ាឡេង ផ្ទាល់
- Account Name : Huy Yaleng
- ABA Account Number : 000 205 738
- ACLEDA Account Number : 0900 00 41733313
- ACLEDA ToanChet : 069239789
- Wing Account Number : 03975972
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខទូរស័ព្ទ ០១២ / ០៦៩ ២៣៩ ៧៨៩ Tell : 012 / 069 239 789 ៕