web analytics
Friday, February 26, 2021

តារា Tik Tok សុខ​​ លីន បង្ហាញខ្លួនលើកដំបូងក្នុងវីដេអូអប់រំ «វិប្បដិសារីនៃផ្សែងបារី​​ »​ មើលហើយក្តុកក្តួលខ្លាំង (មានវីដេអូ)

សុខ​ លីន ត្រូវបានមហាជនស្គាល់ដំបូង​ នៅលើបណ្តាញសង្គម​ Tik Tok រហូតវិវឌ្ឍន៍ខ្លួនជាតារាសម្តែង និងជាអ្នកផ្សព្វផ្សាយផលិតផលនានា ដែលពោរពេញដោយសមត្ថភាពខ្ពស់នៅលើវិស័យសិល្បៈ ​​ថែមទាំងទទួលបានការគាំទ្រពីសំណាក់យុវវ័យផងដែរ។

ពេលនេះ​ សុខ​ លីន ស្រាបតែបានបង្ហាញខ្លួននៅលើវីដេអូអប់រំខ្លី​​​ កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ «រឿង វិប្បដិសារីនៃផ្សែងបារី​​ » ដែលផលិត និងរក្សាសិទ្ធិ ដោយ ១ម៉ោងដើម្បីសង្គមជាតិ និង កថាជ័យភាពយន្ត​ ដោយសាច់រឿងនេះបង្កប់អត្ថន័យអប់រំទាក់ទងនឹងគ្រោះថ្នាក់នៃការជក់បារីតែម្តង។

នៅក្នុងរឿងអប់រំនេះ សុខលីន បានសម្តែងជាគូស្នេហ៍ជាមួយនឹងលោកកថាជ័យ ដែលគូស្នេហ៍ទាំង២នាក់នេះ មានគម្រោងជិតដល់ថ្ងៃរៀបការទៅហើយ​ តែដោយសារតែគូស្នេហ៍ខាងប្រុសរបស់នាងចូលចិត្តជក់បារី​ ធ្វើឱ្យនាងស្រូបផ្សែងបារីដោយប្រយោល​ បង្កឱ្យមានគ្រោះថ្នាក់រហូតបាត់បង់ជីវិតផងដែរ​ គ្រាន់តែមើលការសម្តែងរបស់ សុខ​លីន ក៏ធ្វើឱ្យមហាជនរន្ធត់តក់ស្លុត​កម្សត់ស្ទើរតែទប់ទឹកភ្នែកមិនបានតាមសាច់រឿងដែរ។

យ៉ាងណាមិញ​ ទោះជាភាពយន្តអប់រំមានរយៈពេលខ្លី​មែនពីត តែសុខលីន បានសម្តែងយ៉ាងស័ក្តសម និងល្អឥតខ្ចោះ ដែលអនាគត​ សុខលីន អាចនឹងឈានទៅរកអនាគតល្អលើវិធីសិល្បៈសម្តែងជាច្រើនទម្រង់បន្ថែមទៀត៕

ដូច្នេះចង់ដឹងថាការសម្តែងរបស់ សុខ លីន ល្អបែបណា​ សូមតាមដានវីដេអូនេះខាងក្រោមទាំងអស់គ្នា៖

 


- Advertisement -
- Advertisement -