ដូចដែលយើងដឹងហើយថា កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ គឺជាកម្មវិធីថ្មីរបស់លោក ហ៊ុយ យ៉ាឡេង ហៅកថាជ័យ ដើម្បីរួមចំណែកជួយដល់កិច្ចការងារសង្គម ដែលមានទាំងការចុះអប់រំប្រជាជនដោយផ្ទាល់ និងការផលិតវីដេអូអប់រំផងដែរ។
សម្រាប់ថ្ងៃនេះដែរ កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ បានផលិតភាពយន្តខ្លី រឿង វិប្បដិសារីនៃផ្សែងបារី ដែលផលិត និងរក្សាសិទ្ធិ ដោយ ១ម៉ោងដើម្បីសង្គមជាតិ និង កថាជ័យភាពយន្ត។
អត្ថន័យវីដេអូនេះ ចង់ផ្តល់ការអប់រំថា បារី គឺជាគ្រឿងញៀនដែលអាចបំផ្លាញអនាគត និងអាចសម្លាប់អាយុជីវិតខ្លួនឯង រួមទាំងមនុស្សជាទីស្រលាញ់ជិតខ្លួនបានទៀតផង។ ដោយ បារីបានសម្លាប់មនុស្សជាង៧លាននាក់នៅលើពិភពលោកក្នុង១ឆ្នាំៗ ហើយមនុស្សជាង៧សែននាក់ជាអ្នកស្រូបផ្សែងបារីពីគេដោយអចេតនា ។
ក្នុងរឿងនេះ និយាយពីគូស្នេហា១គូ ដែលស្រលាញ់គ្នា និងជិតរៀបការនឹងគ្នា តែខាងស្រីបែរជាត្រូវរងគ្រោះព្រោះតែផ្សែងជីវិតទៅវិញ ដែលរឿងរ៉ាវនេះនឹងធ្វើអោយលោកអ្នកទស្សនាហើយទប់ទឹកភ្នែកមិនបាននៅវគ្គចុងក្រោយ ។
តើស្នេហាពួកគេទាំង២នាក់នេះ ជួបវិប្បដិសារីដោយសារអ្វី? ភាពយន្តខ្លី១នេះតាក់តែងឡើងទៅតាមលំនាំរឿងពិតដែលអ្នកដឹកនាំរឿងបានជួបផងដែរ មានចំណុចពិសេសមួយការជក់បារី៣ដើមហើយដាក់នៅក្នុងកែវស្រាជារឿងពិតរបស់អ្នកដឹកនាំរឿងនិងសម្តែងក្នុងភាពយន្តនេះ ហើយលោកក៏បានសន្យាថាលោកឈប់ប្រព្រឹត្តបែបនោះតទៅទៀតហើយ។
បើចង់ដឹងច្បាស់ថាបែបណាសូមទស្សនាទាំងអស់គ្នា នៅលើហ្វេសប៊ុកផេក ១ម៉ោងដើម្បីសង្គមជាតិ និងឆាណែលយូធូប KAKTHACHEYខាងក្រោមនេះ ៖