web analytics
Thursday, June 24, 2021

រំភើបខ្លាំង ​សាយរត់សប្បុរសធម៌ដល់ខេត្តរតនគិរី​ ជាស្រុកកំណើត ​ហើយបានជួបជុំគ្រួសារប្រាព្ធ​ខួបកំណើតដ៏រីករាយទៀត

លោក អ៊ួន បឋម ហៅ​សាយ បាន​បង្កើត​បេសកកម្ម​មនុស្ស​ធម៌​មួយ​ឈ្មោះ”Run with sai” ក្នុង​គោលបំណង​រៃអង្គាស​ប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​ជា​ការ​អបអរសាទរ​ខួប​គម្រប់​៣០​ឆ្នាំ នៃ​ថ្ងៃ​កំណើត​របស់​លោក(ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ១៩៩០)។​ ​ដោយ បេសកកម្ម​មនុស្ស​ធម៌​របស់​សាយ ដើម្បី​កុមារ​កម្ពុជា រត់រយៈពេល៩៩ថ្ងៃ ​គ្រប់ខេត្តក្រុង បាន​ល្បី​សាយពេញផ្ទៃប្រទេស ​និងក្រៅប្រទេស ​ថែមទាំងមានអ្នកបរិច្ចាកលុយតាមរយៈ​​ ABA លើសចំនួនលុយដែលរំពឹងទុកគួរឱ្យភ្ញាក់ផ្អើល។

ក្រោយការស្វាគមន៍សាយ ​មកដល់ទឹកដីសៀមរាបដែលជាទីតាំងមន្ទីរពេទ្យកុមារផ្ទាល់ ជាមួយអ្នកគាំទ្ររត់អមព្រោងព្រាត ​ថែមទាំងមានថ្នាក់ដឹកនាំមកទទួលស្វាគមន៍ដោយផ្ទាល់ផងនោះ​​ សាយនៅតែបន្តការរត់របស់ខ្លួនទៅកាន់បណ្តាខេត្តដទៃជាច្រើនទៀត ​ដូចជាព្រះវិហារ ស្ទឹងត្រែង ​ពិសេសកាលពិថ្ងៃទី ៧កន្លងមកលោកក៏បានរត់មកដល់ទឹកដីកំណើតដែលស្ថិតនៅក្នុងខេត្តរតនគិរីផងដែរ។

កាន់តែភ្ញាក់ផ្អើល ​គ្រាន់តែរត់​ចូល​ដល់​ទឹកដី​ស្រុក​កំណើត​របស់​ខ្លួន​ក្នុង​ខេត្ត​រតនគិរី ភ្លាម​ សាយ ទទួល​បាន​នំ​ខួបកំណើត​ទី២០ ពី​គ្រួសារ និង​ហ្វេនៗ​មួយ​ចំនួន​ដែល​បាន​មក​បញ្ញាក់​អារម្មណ៍​លោក​ដល់​ផ្ទះ​តែ​ម្ដង ជាមួយ​នឹង​ពាក្យពេចន៍​លើកទឹកចិត្ត​ដ៏​អស្ចារ្យនូវការលះបង់របស់លោកក្នុងការងារមនុស្សធម៌ ។ ​ហើយការវិលត្រលបមកផ្ទះស្រុកកំណើតដើម្បីជួបជុំគ្រួសារ ​និងប្រារព្ធពិធីខួបកំណើតនេះ ​សាយបានបង្ហាញអារម្មណ៍រីករាយជាខ្លាំងដែលរយៈពេល ​៣០ឆ្នាំមកនេះ ​នេះជាលើកដំបូងដែលសាយបានជួបជុំគ្រួសាររៀបចំកម្មវិធីដ៏រីករាយមិនអាចប្រៀបផ្ទឹមបាន។

គួរឱ្យដឹងផងដែរថា ​កម្មវិធីសប្បុរសធម៌រត់ជាមួយសាយ ​មិនទាន់បញ្ចប់នោះទេ លោកអ្នកនៅតែអាចបន្តបាន​តាម​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។ សម្រាប់​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចូល​រួម​ ក៏ដូចជាតាមដាន​ចំនួនទឹកប្រាក់ដែលបាន​បរិច្ចាគ សូម​ចូល​ទៅ​កាន់​គេហទំព័រ saicambodianartist.com/ ៕


- Advertisement -
- Advertisement -