web analytics
Sunday, June 20, 2021

ខួបកំណេីតកូនស្រីអាយុ ២ឆ្នាំ ស្រីអូន និងស្វាមី ជូនកាដូរជាថវិការ ២០ម៉ឺន៥រយដុល្លារ ជួយដល់សង្គម

ស្រីអូន​ ត្រូវបានមហាជនស្គាល់ថាជាតារាហ្វេសប៊ុកខាងជួយសង្គម និងជាម្ចាស់អាជីវកម្មផលិតផលសុខភាពដ៏ល្បីល្បាញផងដែរ។ ដោយស្រីអូនតែងតែយកថវិកាជួយដល់ជនទីទាល់ខ្វះខាតជាបន្តបន្ទាប់​​ មិនថាផ្នែកណាទេដែលអាចជួយបានគឺស្រីអូនតែងតែចេញមុខជួយជានិច្ច។

កាន់តែពិសេសនៅថ្ងៃខួបកំណើតកូនស្រីអាយុ២ឆ្នាំ​ ស្រីអូន និងស្វាមី​ បានជូនកាដូដ៏ធំដល់សង្គម​ ដើម្បីអបអរថ្ងៃខួបកំណើតកូនខ្លួនគួរឱ្យសរសើរ។

តាមរយៈគណនីហ្វេសប៊ុក​ ស្រីអូន​ បានរៀបរាប់ថា៖ « ខួបកំណេីតស្រីតូចអាយុ ២ឆ្នាំ ខ្ញុំស្រីអូននិងស្វាមីមានកាដូរជាថវិការចំនួន ៨០២,០០០,០០០ (២០ម៉ឺន៥រយដុល្លារ) ជួយដល់សង្គម:

ទី ១ ជួយដល់រដ្ឋាភិបាល ៦០០,០០០,០០០រៀល(១៥មុឺនដុល្លា) សំរាប់ទិញវ៉ាក់សាំងការពារកូវីត១៩

ទី ២ ត្រៀមថវិការ ១២០,០០០,០០០ (៣មុឺនដុល្លា) សំរាប់ជួយដល់កូនៗរងគ្រោះដែលខ្ញុំចិញ្ចឹមនៅអង្គការអាហ្វេសុីបសំរាប់ខែ ១២ នេះ

ទី ៣ ជួយឧបត្ថម្ភដល់ល្បុក្កតោចំនួន ៦៤,០០០,០០០រៀល( ១ម៉ឺន៦ពាន់ដុល្លារ)លេីកស្ទួយក្បាច់គុណបុរាណខ្មែរ

ទី ៣ ជួយថវិការ ១០,០០០,០០០ រៀលសំរាប់ធ្វេីផ្លូវនៅឃុំស្វាយអំពារ ខេត្តកណ្ដាល

ទី ៤ ជួយថវិការ ៨,០០០,០០០ រៀលសំរាប់ធ្វេីផ្លូវនៅកោះច្រែង ខេត្តក្រចេះ🙏🏻សូមជូនបុណ្យផងបងប្អូនខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមអោយបងប្អូនជៀសផុតពីជំងឺកូវីត១៩ ទាំងអស់គ្នា🙏🏻 Mam Somaly ត្រៀមៗ🤗🤗🤗​»។

ពិតជាទឹកចិត្តប្រពៃកម្ររកបានមែនរបស់ស្រីអូនចិត្តធម៌ និងស្វាមី។


- Advertisement -
- Advertisement -