ដូចអ្វីដែលអ្នកគ្រប់គ្នាបានជួបនៅពេលនេះ គឺ ប្រអប់សារ និង Story របស់ Facebook មិនដំណើរ ទាំងការទទួលនិង ផ្ញើរចេញ នៅទូទាំងសាកលលោក ក្នុងនោះមិនមែនតែ ហ្វេសបុកដែលមានបញ្ហា សូម្បីតែ Instagram ក៏មានបញ្ហាដូចគ្នា ផងដែរ។ ប៉ុន្តែ ហ្វេសបុកកំពុងតែរងបណ្តឹងប្រឆាំងនឹងការជឿទុកចិត្តដ៏ធំចំនួន ២ នៅសហរដ្ឋអាមេរិកអោយបិទ Instagram និង WhatApp តែ Mark Zuckerberg បានច្រានចោល និង បញ្ចាក់ថា ពួកគេមិនបានធ្វើអ្វីដែលខុសនោះទេ។
បញ្ហាទាំងនេះ កើតឡើងនៅចន្លោះ ម៉ោង 3:00 PM ម៉ោងនៅ ឥណ្ឌា ប៉ុន្តែមិនយូរប៉ុន្មានបញ្ហានេះត្រូវបានប្រើសើរនៅខាងបែកឥណ្ឌា ហើយ បន្តមានបញ្ហានៅបែកអ៉ឹរ៉ុប និង ជប៉ុនបន្តទៀត។
តាមការឆ្លើយឆ្លងរបស់ Facebook ទៅកាន់ Insider ខណៈនេះបញ្ហា error នេះ កំពុងតែរីកធំឡើងទូទាំងសាកលលោក ទាំង Instagram និង Messenger តែម្តង។