web analytics
Monday, March 8, 2021

សម្តែងរួមគ្នាឡូយកាលីបកប់ៗហ្មងលើឆាកតន្ត្រី​ ! «​ សុំខុសមួយយប់ » ពី​ សុវត្ថិ ​មុនីនាគ និង រ៉េត ស៊ូហ្សាណា

បើនិយាយពីតារាចម្រៀងប្រចាំផលិតកម្មយក្ស ​ផលិតកម្មរស្មីហង្សមាស ​គឺសុទ្ធតែជាតារាមានសមត្ថភាព និងមានឈ្មោះល្បីជាច្រើនអ្នកប្រជុំគ្នា ​តែសម្រាប់តារាយុវវ័យរេះថ្មី ​ក្នុងចិត្តយុវវ័យក៏មានមិនតិចដែរ។

នៅក្នុងនោះ លោក សុវត្ថិ ​មុនីនាគ និងកញ្ញារ៉េត ស៊ូហ្សាណា ​គឺជាតារាសម្រៀងយុវវ័យដែលកំពុងតែពេញនិយមខ្លាំងថាសម្បុរសមត្ថភាពទាំងការច្រៀង ​សម្តែង ​និងក្បាច់រាំ ​ហើយអ្នកគាំទ្រក៏តែងតែចង់ឱ្យតារាទាំង២ប៉ះគា្នម្តងនៅក្នុងបទចម្រៀងថ្មីៗ។ ​ហើយពេលនេះការទន្ទឹងរង់ចាំរបស់ទស្សនិកជនបានមកដល់ហើយ ​ក្រោយសុវត្ថិ ​មុនីនាគ និង រ៉េត ស៊ូហ្សាណា បានច្រៀងចម្រៀងមួយបទរួមគ្នាមានចំណងជើងថា ​«សុំខុសមួយយប់»

«សុំខុសមួយយប់» ​គឺជាបទចម្រៀងមនោសញ្ចេតនាហឺហាស៊ីវីល័យបង្ប់ដោយចង្វាក់រាំយឺតៗ អមដោយសំណៀងក្រអួនក្រអៅបែបលែបខាយរបស់តារាចម្រៀងទាំង២ ​ដេលកាន់តែពិសេស ​ក្រោយការសម្តែងរួមគ្នានៅកម្មវិធីប្រគំតន្ត្រី 𝑩𝑶𝑶𝑺𝑻𝑹𝑶𝑵𝑮 𝑴𝑼𝑺𝑰𝑪 𝑶𝑵 𝑭𝑰𝑹𝑬 𝑪𝑶𝑵𝑪𝑬𝑹𝑻 ការសម្តែងកាន់តែឡូួកាឡិបអស្ចារ្យទស្សនាមិនធុញទ្រាន់ឡើយជាពិសេសចង្វាក់រាំបែបខ្ជូតៗតែម្តង

ដើម្បីជ្រាបច្បាស់សូមទស្សនាបទចចម្រៀង និងការសម្តែបទ​ សុំខុសមួយយប់ ពីសុវត្ថិ ​មុនីនាគ និង រ៉េត ស៊ូហ្សាណា កម្មវិធីប្រគំតន្ត្រី 𝑩𝑶𝑶𝑺𝑻𝑹𝑶𝑵𝑮 𝑴𝑼𝑺𝑰𝑪 𝑶𝑵 𝑭𝑰𝑹𝑬 𝑪𝑶𝑵𝑪𝑬𝑹𝑻​ខាងក្រោមនេះ ៖

 


- Advertisement -
- Advertisement -